December 22, 2012

ទស្សនកិច្ចសិក្សាស្តីពីការស្ថាបនាឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយដោយរញ្ជួយដី និងរលកយក្សស៊ូណាមី


សេចក្តីផ្តើម

          ដើម្បីស្តារឡើងវិញពីមហាគ្រោះមហន្តរាយដែលបានកើតមាននៅនៃប្រទេស​​ជប៉ុនក្រសួង​​ការបរទេសជប៉ុនបានអនុវត្តនូវកម្មវិធីទំនាក់ទំនងផ្លាស់ប្តូរបទពិសោធន៍​​រវាងយុវជនយុវនារី ក្នុងបំណងជំរុញការយល់ដឹងពីសង្គមអន្តរជាតិលើការស្តារប្រទេសជប៉ុនឡើងវិញ។ ហេតុដូច្នេះហើយទើបយើងខ្ញុំអាចមានកាសបានទៅបំពេញទស្សនកិច្ចសិក្សាក្នុងប្រទេសជប៉ុនរយៈពេល១០ថ្ងៃ ក្នុងនាមតំណាងឲ្យនិស្សិតខ្មែរក៏ដូចជាតំណាងឲ្យប្រជាជនខ្មែរទាំងមូលផងដែរ។ តាមរយៈដំណើរទស្សនកិច្ចនេះយើងខ្ញុំបានទទួលនូវចំណេះដឹងជាច្រើនដែលពួកយើងពុំធ្លាប់ដឹងពីមុនមក ព្រមជាមួយការទទួលរាក់ដ៏កក់ក្តៅរបស់ប្រជាជនជប៉ុនគឺរឹតតែធ្វើឲ្យបណ្តាគណៈប្រតិភូដែលបានចូលរួមទាំងអស់រួមមាន​​ខ្ញុំបាទផងដែរនោះមានអារម្មណ៍​រំភើប ហើយខិតខំប្រឹងប្រែងបំពេញកម្មវិធីទស្សនកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាព និងជោគជ័យប្រកបដោយភាពថ្លៃថ្នូរបំផុត។ បន្ទាប់ទៅនេះគឺជារបាយការណ៍ស្តីការដំណើរទស្សនកិច្ចដ៏ល្អមួយនេះ ដែលខ្ញុំបាទបានចងក្រងរៀបរៀងទុកជាឯកសារ ហើយ​​ខ្ញុំបាទក៏សូមអភ័យទោសផងដែរចំពោះរាល់កំហុសឆ្គងផ្សេងៗដែលកើតមានឡើងដោយអចេតនានៅក្នុងរបាយការណ៍មួយនេះ។

                                                                                                
                                                                               ​​​​  ទីក្រុងតូក្យូ ប្រទេសជប៉ុន​ ២០ ធ្នូ ២០១២
                                                                          ​​​​​​​​​​​​​​            ​           ដោយក្តីរាប់អានដ៏ខ្ពង់ខ្ពស់

                                                                                                អ៊ុក សុវណ្ណារ៉ា
                                                                                               ប្រតិភូមកពីព្រះរាជាណាចក្រកម្ពុជា


របាយការណ៍នៃដំណើរទស្សនកិច្ច


ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២(ថ្ងៃទី១)

ថ្ងៃទី១០​ ខែធ្នូ ឆ្នាំ២០១២ ជាថ្ងៃទីមួយ​ដែល​ខ្ញុំបានដល់​ទឹក​ដីនៃប្រទេស​ជប៉ុន។ ចាប់តាំងពីបានមក​អាកាសយានដ្ឋានអន្តរជាតិរបស់​ប្រទេស​ជប៉ុនភ្លាម​ ខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំងចំពោះអាកាសធាតុដែល​មាន​លក្ខណៈត្រជាក់ខ្លាំង ខុសប្លែក​ពីអ្វី​ដែល​ខ្ញុំធ្លាប់បាន​ជួប​នៅក្នុងប្រទេសកម្ពុជា។ ខ្ញុំក៏មានការចាប់អារម្មណ៍ផងដែរទៅលើសោភ័ណភាពទីក្រុងTokyoទាំងមូល​ ដែល​ពោរពេញទៅដោយ​ផ្លូវខ្វាត់ខ្វែងនិង​មាន​ជាច្រើន​ជាន់​ទៀតផង។ មួយវិញទៀតខ្ញុំសង្កេត​ឃើញថា​តាម​ដង​ផ្លូវ​ និងជុំ​វិញ​បរិវេណ​អគារ​នា​នា​ក្នុង​ទី​ក្រុង​មួយ​នេះ​គ្មាន​សំរាម​ ឬ​ កាក​សំណល់​ណា​មួយ​នៅ​ក្រៅ​ធុង​សំរាម​នោះ​ទេ នេះ​ស​បញ្ជាក់​ពី​ភាព​ថ្លៃថ្នូររបស់​ប្រជាជន​ជប៉ុន​ដែល​មាន​ចិត្ត​ចេះ​ស្រឡាញ់​បរិស្ថាន​ និង​ទីក្រុង​របស់​ពួក​គេពិត​ប្រាកដមែន។ រីឯមធ្យោបាយ​សាធារណៈក្នុង​ទី​ក្រុង​មួយ​នេះ​ក៏​មាន​ច្រើន​សម្បូរបែប​ណាស់​ដែរ​ ពោរ​គឺ​មិន​ចាញ់​បណ្តា​ប្រទេស​នៅ​អឺរ៉ុបប៉ុន្មានទេ។ បន្ទាប់ពីបានទទួលការពន្យល់មួយចំនួនទាក់ទងនឹងគ្រោះមហន្តរាយនៅប្រទេសជប៉ុនដែលកើតមាន​ឡើង​នាថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១ អ្វីដែលខ្ញុំស្ងប់ស្ញែងខ្លាំងបំផុតនោះគឺ ភាពរឹង​មាំ និងភាព​ធុន​នៃអគារ​ដែល​អាចទប់​ទល់​នឹង​ការរញ្ជួយដីបានយ៉ាង​ល្អ។

សរុបមក យើងអាចនិយាយ​បានថាប្រទេស​ជប៉ុនគឺជា​ប្រទេស​មួយ​ដែល​មាន​ការ​រីក​ចម្រើន​ខ្លាំង​ស្ទើរ​គ្រប់​វិស័យ​ទាំង​អស់​ ហើយ​កម្រិត​អប់រំ និង​​ការ​យល់​ដឹង​នៃ​​ប្រជាជន​​ជប៉ុនក៏មានកម្រិត​ខ្ពស់​អាចទទួល​យក​បាន​ផងដែរ។

ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២(ថ្ងៃទី២)
នៅពេលព្រឹក ពួកយើងបានចូលរួម​ស្តាប់នូវ​បទបង្ហាញ​មួយស្តីអំពីគ្រោះមហន្តរាយដែល​បាន​កើត​នាពេល​ថ្មី​នេះ​ក្នុង​ប្រទេស​ជប៉ុន។ តាមរយៈបទបង្ហាញដ៏​ល្អមួយ​នេះ ពួកយើងបានទទួលពត៌មាន និង​ចំនេះដឹងជាច្រើន ដែលក្នុងនោះពត៌មានដែលគួរអោយចាប់អារម្មណ៍បំផុត​នោះ​គឺ អំពីគ្រោះមហន្តរាយដ៏ធំធេង​ដែល​បង្កដោយរលកយក្ស​ Tsunamiដែលនាំឲ្យ​មាន​ការ​ខូតខាត​
ទ្រព្យសម្បត្តិ បាត់ជីវិត​មនុស្ស​ និង​ធ្លាយរោងចក្រនុយក្លេអ៊ែរ​នៅFukushimaទៀតផង។ អ្វីដែលគួរឲ្យពួក​យើង​ទាំង​អស់​គ្នា​ភ្ញាក់ផ្អើលនោះគឺថា ចំនួន​មនុស្ស​ស្លាប់ដោយសារការរញ្ជួយដីមានត្រឹមតែ ២០នាក់ប៉ុណ្ណោះ ឯចំនួននាក់ស្លាប់រាប់ម៉ឺននាក់ទៀត គឺបណ្តាលមកពី គ្រោះរលកយក្ស និង ការសាយ​ភាយជាតិវិទ្យុសកម្មទៅក្នុង​បរិយាកាស​ដែល​មាន​គ្រោះ​ថ្នាក់ធ្ងន់ធ្ងរដល់​មនុស្សជាតិ។

សកម្មភាពសិក្សាស្តីពីគ្រោះមហន្តរាយ
នៅពេលរសៀល ពួកយើងបានបន្តដំណើរទស្សនកិច្ចទៅសាលាស្រុកMito ដែលសាលាស្រុកនេះ និង​ក្នុងស្រុក​ទាំងមូល​សុទ្ធតែ​​រងការខូចខាតដោយសារ គ្រោះមហន្តរាយដែលបាន​កើត​មាន​នា​ឆ្នាំ២០១១ ហើយដោយសារតែអគារសាលាស្រុកត្រូវបាន​កសាង​មុន​ ការមាន​ច្បាប់​ស្តី​ពីការ​សាង​សង់​អគារឲ្យ​ធន់នឹង​រញ្ជួយ​ដីទៅ​ទៀត ទើបអគារសាលាស្រុក​នេះ​ពុំមាន​ប្រព័ន្ធការពារសុវត្ថិភាពសម្រាប់ទប់​ទល់​នឹងរញ្ជួយដី ដែល​ជាហេតុ​ធ្វើឲ្យ​អាគារទាំងនោះត្រូវទទួលរងការខូចខាតនិងមិនអាចប្រើប្រាស់បានបន្តទៀត។

សរុបមក ចំពោះ​ដំណើរ​ទស្សនកិច្ចថ្ងៃនេះ ពួកយើងទទួលបាន​នូវ​ចំណេះដឹង​យ៉ាង​ច្រើនអំពី​មហាគ្រោះមហន្តរាយដែលកើតមាននាឆ្នាំ២០១១ និងភាព​ខូចខាត​ផ្សេងៗដែល​ ​ស្រុក​Mito​បាន​ប្រឈមមុខ​ក្រោយ​ពី​គ្រោះមហន្តរាយ​នោះ​បានចប់។

ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២(ថ្ងៃទី៣)

​​​​​​​​​នៅពេលព្រឹក ពួកយើង​បានទៅទស្សនាសួនKodokan ដែលជាសួនប្រវត្តិសាស្ត្រ និងអតីត
អាគារសិក្សា និងទីលានហាត់ក្បាច់គុន
ជាសាលារៀនរបស់ កូនមេទ័ពសាម៉ូរ៉ៃជប៉ុននាសម័យមុនៗ។ តាមរយៈដំណើរ​   ទស្សនានេះ ពួកយើងបានរៀនពីវប្បធម៌   ជប៉ុនមួយចំនួន ដែល​នៅសម័យនោះមានតែក្មេងប្រុសទេទើបអាចចូលរៀនបាន ហើយវ័យ​ដែល​​អាចចូលរៀនបានគឺចាប់ពីអាយុ១៥ឆ្នាំ
ហើយគេរៀនរហូតដល់ស្លាប់។ តាមរយៈសាលាបុរាណនេះបានបង្ហាញ​​​​ឲ្យ​​​យើង​ឃើញថាប្រទេស​​   ជប៉ុនមានការ​យក​ចិត្តទុកដាក់ខ្លាំង​ទៅ​លើ​វិស័យ​អប់រំ ហើយនេះក៏ជាកត្តាដែលជំរុញឲ្យប្រទេសជាតិមានការរីកចំរើនផងដែរ។
ការផ្លាស់ប្តូរបទពិសោធន៏តាមរយៈការធ្វើបទបង្ហាញ

នៅពេលរសៀល ពួកយើងបានទៅទស្សនាសួន​Kairakuen ដែលជា​សួន​សប្បនិមិត្ត​ដ៏ធំ​មួយនៅ​ក្នុង​ខេត្ត​Ibaraki។ នៅទីនោះ​ពួក​យើង​ត្រូវបាន​ទទួល​រាក់ទាក់ និង​ដឹក​នាំ​ដំណើរ​ទស្សនា​ដោយ​ក្រុម​អ្នក​ស្ម័គ្រចិត្តមួយក្រុម។ បន្ទាប់មក​យើង​បន្តដំណើរទៅ​ទស្សនា​សាលាខេត្តIbaraki ដែល​ជា​កន្លែង​សម្រាប់​ប្រជាជន​គ្រប់​រូបទៅ​ទទួល​សេវាសាធារណៈផ្សេងៗ។ បន្ទាប់មកទៀតពួកយើង​ធ្វើ​ដំណើរទៅសកលវិទ្យាល័យTokiwa នៅទីនោះ​ពួកយើងបានធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក​រវាង​និស្សិតកម្ពុជា និង​និស្សិតជប៉ុនតាមរយៈការធ្វើបទបង្ហាញអំពីជីវភាពរស់នៅ និងការរៀនសូត្ររបស់និស្សិតហើយ​យើង​ក៏បានអនុញ្ញាតិឲ្យ​ដើរ​ទស្សនាអគារ​ផ្សេងៗនៃ​សកលវិទ្យាល័យដូច​ជា​អគារ​បណ្ណាល័យជាដើម។​

សរុបមក​ ថ្ងៃនេះពួក​យើង​បាន​ដឹង​អំពីបែបបទនៃការ​រៀន​សូត្រ​ក្នុង​ប្រទេស​ជប៉ុន​នា​សម័យ​សាម៉ូរ៉ៃ ហើយនិង​កន្លែង​លំហែ​កាយ​ដ៏ធំ​នៅខេត្ត​Ibaraki។ យើង​បាន​ដឹង​ពី​រចនាសម្ព័ន្ធ​នៃ​សាលាខេត្ត​Ibaraki ហើយ​យើង​បាន​ស្គាល់​ពី​ជីវភាព​និសិ្សត និង​បទពិសោធន៍របស់​ពួក​គេ​នា​ពេល​មាន​ព្រឹត្តការណ៍​រញ្ជួយដី​នាឆ្នាំ២០១១ផង​ដែរ។
       
ថ្ងៃទី១៣ ខែធ្នូ​ ឆ្នាំ២០១២(ថ្ងៃទី៤)
          នៅពេលព្រឹក យើងធ្វើដំណើរទៅកាន់ឃុំOarai ដើម្បីចូលរួមស្តាប់អំពីការរងគ្រោះនិងការស្តារឡើងវិញរបស់ស្រុកនេះ។ តាមរយៈបទបង្ហាញរបស់គេបានឲ្យដឹងថានៅពេលរញ្ជួយដីនាថ្ងៃទី១១ ខែមិនា ឆ្នាំ២០១១ តំបន់​Oarai ទទួលកម្រិតរញ្ជួយ៥ស្តើង និងទទួលឥទ្ធិពលរលកយក្សខ្ពស់បំផុតមានរហូតដល់ទៅ ៤,២ម៉ែត្រ។ ជាសំណាងល្អ ពុំមានមនុស្សស្លាប់ដោយសារការរញ្ជួយដីនោះទេ។ នេះគឹដោយសារតែស្រុកនេះមានវិធានការទប់ស្កាត់បានល្អចំពោះគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមី ដូចជាមានការសាងសង់ទំនប់ ប្រព័ន្ធផ្សព្វផ្សាយ ឧបករណ៍ផ្សាយសម្លេង រចនាសម្ព័ន្ធបង្ការគ្រោះមហន្តរាយដែលក្នុងនោះមានការបែងចែកដូចជា ក្រុមពត៌មាន ក្រុមពន្លត់អគ្គិភ័យ ក្រុមនាំផ្លូវ ក្រុមជួយសង្គ្រោះ និងក្រុមដាំស្ល ព្រមទាំងមានការចែកផែនទីគេចខ្លួននៅពេលមានរលកយក្សស៊ូណាមីទៀតផង។
លោកម្ចាស់ភោជនីយដ្ឋានចែករំលែកបទពិសោធន៏
បន្ទាប់មកយើងបាន​ទៅ​បរិភោគអាហារថ្ងៃត្រង់នៅ​ភោជនីយដ្ឋាន​មួយ​ក្បែរ​មាត់​សមុទ្រ។ នៅ​ទី​នោះ​ យើង​អាច​មាន​ឱកាស​បាន​ស្តាប់​នូវ​ពាក្យ​សម្តី​ពិត​របស់​ម្ចាស់​ភោជនីយដ្ឋាន​នោះ​នូវ​អ្វី​ដែល​គាត់​បាន​ឃើញនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១កន្លងទៅ។​
          
នៅពេលរសៀល ពួកយើងបានទៅទស្សនា Oarai Aquarium Park ដែល​ជាកន្លែង​ចិញ្ចឹម និង​ដាក់​តាំង​បង្ហាញនូវ​សត្វសមុទ្រជាច្រើនប្រភេទសម្រាប់ទស្សនា។ លើសពីនេះទៅទៀត និយាយ​ចំពោះ​ទិដ្ឋភាពពេល​មានគ្រោះមហន្តរាយ សួនសត្វសមុទ្រនេះ​ជា​ទី​ខ្ពស់​សុវត្ថិភាពសម្រាប់​ប្រជាជន​មក​ភៀសខ្លួន ហើយ​ក្រោយ​ពី​គ្រោះមហន្តរាយ​នោះ​បានបញ្ចប់ សួនសត្វសមុទ្រនោះមាន​ការ​ខូត​ខាត​តិច​តូច​ប៉ុណ្ណោះ​ ដែល​វា​មាន​លក្ខណៈងាយ​ស្រួល​ក្នុង​ការ​ស្តារ​ឡើង​វិញ។

          សរុបមក ថ្ងៃនេះ​យើង​បាន​យល់ដឹងអំពីការ​ឆ្លើយតប និងវិធានការទប់ស្កាត់គ្រោះមហន្តរាយដ៏ល្អ និង​មាន​ប្រសិទ្ធភាពរបស់ឃុំOarai។ ម៉្យាង​ទៀត​យើង​ក៏​បាន​យល់ពីសារៈសំខាន់​នៃសួនសត្វសមុទ្រចំពោះ​ប្រជា​ជន​នា​ពេល​មាន​គ្រោះមហន្តរាយ ព្រម​បាន​ស្តាប់​ផ្ទាល់​នូវ​បទពិសោធន៍នៃការ​ឆ្លង​កាត់ និង​ការ​ស្តារឡើង​វិញពី​គ្រោះ​រលក​យក្សរបស់​អាជីវករម្នាក់ក្នុង​ឃុំនោះ​ផងដែរ។

ថ្ងៃទី១៤ ខែធ្នូ​ ឆ្នាំ២០១២(ថ្ងៃទី៥)
          នៅពេលព្រឹក ពួកយើងបានធ្វើដំណើរទៅស្រុក​Kasama ដើម្បីបំពេញទស្សនៈកិច្ចសិក្សានៅតំបន់​ដុត​ភាជន៍ដ៏ល្បី​មួយនេះ។ ពួកយើងបានចូលស្តាប់បទបង្ហាញមួយស្តីពីទំហំនៃការខូចខាត និង ការស្តារឡើងវិញរបស់ស្រុកKasama
សកម្មភាពទស្សនកិច្ចឡដុតភាជន៏ក្នុងស្រុក Kasama
តាមរយៈបទបង្ហាញមួយនោះ
បានឲ្យដឹងថា ស្រុកKasama គឺជាស្រុកមួយដែលល្បីល្បាញខាងផលិតភាជន៍ និងសម្បូរទៅដោយឡល៍ដុតភាជន៍ ហើយវាស្ថិតនៅជិតទីក្រុងTokyo ជាងគេប្រើប្រៀធៀបទៅនឹងតំបន់ដុតភាជន៍ផ្សេងៗក្នុង​ប្រទេស​ជប៉ុន។ កាលពីរញ្ជួយដីក្នុងថ្ងៃទី១១​ ខែមីនា ឆ្នាំ២០១១ នោះ បានធ្វើឲ្យមានការខូចខាតដូចជាផ្ទះជាច្រើនត្រូវបានរលំ ដោយឡែកស្រុកនេះពុំមានទទួលការខូចខាតដោយសាររលកយក្សស៊ូណាមីនោះទេ។ បន្ទាប់មក យើងក៏បន្តដំណើរទៅសារមន្ទីរសិល្បៈគ្រឿងភាជន៍ខេត្ត Ibaraki។ ពួកយើងបានឃើញពីគ្រឿងភាជន៍គ្រប់ប្រភេទទាំងប្រភេទបុរាណ និងសម័យបច្ចុប្បន្ន​ ដែល​សុទ្ធសឹងតែ​ជាស្នាដៃ​ប្រណិត​ៗបំផុត។

ពេលរសៀល ពួកយើងបានធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលចាស់ជរាGreenHouse  ដែលស្ថិតក្នុងស្រុកKasamaនេះដែរ។ វាជាកន្លែងសម្រាប់ទទួលមនុស្សចាស់ដែលពុំមានកូនចៅថែទាំ ឬកូនចៅពុំមានពេលគ្រប់គ្រាន់។ យើងឃើញថាទីនោះមានឧបករណ៍ទំនើប និងអនាម័យខ្ពស់សម្រាប់ការរស់នៅរបស់មនុស្សចាស់ទាំងនោះ។​ ហើយនៅទីនោះក៏មាន   យុវជន​ យុវនារីស្ម័គ្រចិត្តដើម្បីចូលរួមបម្រើមនុស្សចាស់ជរាផងដែរ ជាក់ស្តែង​ពួក​យើង​បាន​នាំគ្នា​បង្កើត​កម្មវិធី​រាំលេង​កំសាន្ត​តាម​ចង្វាក់​ខ្មែរ ដែល​ធ្វើឲ្យ​បណ្តា​មនុស្ស​ចាស់​ជរា​នៅទីនោះ​មាន​ភាព​សប្បាយរីករាយជា​ខ្លាំង។

សរុបមក ថ្ងៃនេះយើង​បាន​ស្វែង​យល់​ពីផលប៉ះពាល់នៃរញ្ជួយដីទៅលើឧស្សាហកម្មផលិតភាជន៍ រួម​ជាមួយ​នឹង​វិធានការការពាររបស់​អ្នក​ស្រុក​Kasama។ យើងក៏បានដឹងពី​បញ្ហាសុខមាលភាពរបស់មនុស្សចាស់ និងសារៈសំខាន់នៃការងារស្ម័គ្រចិត្តផងដែរ។
ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១២(ថ្ងៃទី៦)
នៅពេលព្រឹក ពួកយើងបានធ្វើដំណើរទៅកាន់ស្ថានីយ៍សំចត(Road Station) មួយកន្លែងក្នុងស្រុកItako
ម្ចាស់ស្ថានីយ៏បង្ហាញពីការខូតខាតក្នុងតំបន់របស់គាត់
នៅពេលរញ្ជួយដីនាឆ្នាំ២០១១ នៅតំបន់បានកើតមានបាតុភូតដីប្រែក្លាយជាជ្រាយ ដែល​​​ បណ្តាលឲ្យអគារស្រុតចុះទៅក្នុងដី ខូចខាតដំណាំកសិកម្ម។ លើសពីនេះទៅទៀត ការលេចឮពាក្យចចាអារាមដែលថាដំណាំនៅទីនេះរងការប៉ះពាល់ដោយជាតិវិទ្យុសកម្មដែលលេចធ្លាយពីរោងចក្រអគ្គិសនីនុយក្លេអ៊ែរនៅ
Fukushima បានធ្វើឲ្យ​ការ​លក់​ផលិតផលកសិកម្មក្នុង​តំបន់នោះ​ត្រូវ​ធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។ តែការពិត ដំណាំដែលដាំដុះនៅទីនេះមានគុណភាពល្អធម្មតាដោយពុំមានជាតិវិទ្យុសកម្មទេ ហើយគេក៏មានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវពីអ្នកជំនាញផងដែរមុន​នឹង​ដាក់លក់។
នៅពេលរសៀល ពួកយើងទៅដល់សណ្ឋាគារItako ដើម្បីចូលរួមកម្មវិធីស្តីពីគ្រោះមហន្តរាយ និងការស្តារឡើងវិញនៃស្រុកItako។ ក្នុងនោះសំខាន់គឺនិយាយពីបាតុភូតដីប្រែក្លាយជាជ្រាយនៅពេលរញ្ជួយដី នេះដោយសារដីនៅតំបន់នោះជាអតីតបឹង ពុំមានភាពរឹងមាំ ដែលធ្វើអគារ សំណង់ផ្សេងៗទ្រេត និងស្រុតចុះក្នុងពេលជួបគ្រោះរញ្ជួយដីនោះ។ គេក៏បានលើកឡើងពីដំណោះស្រាយចំពោះបញ្ហាពីដោយប្រើបំពង់បង្ហូរទឹកចេញមកក្រៅ។
បន្ទាប់មកទៀត យើងបានផ្លាស់ប្តូរបទពិសោធន៍ជាមួយសិស្សវិទ្យាល័យ។ ដោយពួកយើងបានទទួលទានអាហារពេលល្ងាចជាមួយគ្នា និងមានការ​សំណះសំណាល់ជាមួយគ្នា។ សិស្សជនជាតិជប៉ុនបានសម្តែងសិល្បៈបុរាណរបស់ខ្លួនដោយគោះស្គរជប៉ុន ចំនែកនិស្សិតខ្មែរយើងក៏បានច្រៀង និងរាំរបាំប្រពៃណីជូនដល់ជនជាតិជប៉ុនវិញ។
សរុបមក ថ្ងៃនេះពួកយើង​បាន​យល់ដឹងច្បាស់អំពីការពិត​ ដែល​មានលក្ខណៈផ្ទុយពីពាក្យ​ចចាមអារាមមិន​ពិត ដែលបាន​ជះឥទ្ធិពលអាក្រក់​ដល់ផលិតផលកសិកម្មរបស់់ស្រុកItako បន្ថែមពីនេះទៀត​ យើង​ក៏បានយល់ពីមធ្យោបាយនៃការការពារដីជ្រាយ ហើយ​យើង​ក៏បាន​ធ្វើការផ្លាស់ប្តូរបទពិសោធន៍ និង​សិល្បៈជាមួយសិស្សវិទ្យាល័យជប៉ុនផងដែរ។

ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១២(ថ្ងៃទី៧)
          កម្មវិធីពេលព្រឹកយើងបានធ្វើដំណើរទៅតំបន់Hinode ដែលជាតំបន់រងគ្រោះដោយសារគ្រោះរញ្ជួយដី ដែលបង្កឲ្យបានបាតុភូតទឹកផុសធ្វើឲ្យមានការខូចខាតផ្ទះសម្បែង
សកម្មភាពទស្សនកិច្ចនៅវត្តមួយនាតំបន់ Hinode
វត្តអារាម
ផ្លូវថ្នល់មួយចំនួនធំ។​​ ទិដ្ឋភាពបែបនេះពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញនូវភាពលំបាកវេទនានិងការខាតបង់ដ៏ធ្ងន់ធ្ងររបស់ប្រជាជនជប៉ុន។ បន្ទាប់ពីបាន​ធ្វើទស្សនកិច្ចក្នុងវត្តមួយ​នៃតំបន់Hinodeនេះរួចមក យើងក៏បានធ្វើដំណើរត្រឡប់មកកាន់សណ្ឋាគារវិញដើម្បីរៀបចំបទបង្ហាញ ក៏ដូចជាត្រៀមខ្លួនធ្វើបទ​​​បង្ហាញមួយនាពេលរសៀល។ក្រោយពីបានស្រស់ស្រូបអាហារពេលរសៀលរួចមក យើងក៏បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលខ្លីមួយអំពីរបៀបធ្វើផ្កា​Ayame ដែលជាផ្កាដ៏ល្បីក្នុងស្រុក​Itako​​ យើងបានខិតខំធ្វើផ្កា​Ayameនោះយ៉ាងយកចិត្តទុកដាក់បំផុត ព្រោះថាផ្កាដែលយើងបានធ្វើរួចយើងនឹងធ្វើជាវិភាគទានសម្រាប់ឲ្យអ្នកស្រុកនោះលក់យកប្រាក់ដែលជាផ្នែកមួយនៃការចូលរួមជួយស្តារសេដ្ឋកិច្ចរបស់ប្រជាជនទាំងនោះ។ បន្ទាប់ពីកម្មវិធីដ៏មានតម្លៃមួយនេះ គឺដល់ពេលដែយើងត្រូវធ្វើបទបង្ហាញស្តីពីចំណាប់អារម្មណ៍ និងផែនការសកម្មភាពរបស់ពួកយើងក្នុងការជួយស្តារ​​ឡើងវិញពីគ្រោះមហន្តរាយ ដែលមានការចូលរួមពីប្រជាជនក្នុងស្រុក​Itakoនោះប្រមាណជាង២០នាក់។ 
ការធ្វើបទបង្ហាញរបស់ខ្ញុំស្តីពីបទពិសោធន៏ទទួលបានពីដំណើរ
ទស្សនកិច្ចមួយរយៈកន្លងមក
ក្រោយពីបានធ្វើបទបង្ហាញចប់ប្រកបដោយភាពជោគជ័យយើងបានអញ្ជើញភ្ញៀវកិត្តិយសទាឡើងរាំលេងកំសាន្តតាមចង្វាក់ខ្មែរចំនួន២បទ រួចមានការថតរូបទុកជាអនុស្សាវរីយ៍ ហើយក៏ធ្វើការប្រកាសបិទកម្មវិធី។ បន្ទាប់មកទៀតដល់ពេលយើងទទួលទានអាហារពេលល្ងាច និងត្រឡប់ទៅសំរាកតាមបន្ទប់រៀងៗខ្លួន។
សរុបមក ក្នុងថ្ងៃនេះយើង​បានទទួលនូវចំនេះដឹងថ្មីៗជាពិសេសរបៀបធ្វើផ្កា​Ayameដែលមានឈ្មោះល្បីក្នុងស្រុកនោះ ហើយយើងបានឃើញផ្ទាល់នូវទិដ្ឋភាពជាក់ស្តែងនៃភាពខូចខាតដែលបន្សល់ដោយគ្រោះរញ្ជួយដីនៅស្រុក​Itakoផងដែរ។


ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២(ថ្ងៃទី៨)

       
ការពន្យល់បង្ហាញរបស់បុគ្គលិកអគ្គិភ័យ
 
ចាប់ផ្តើមពីការទស្សនកិច្ចស្ថានីយ៍អគ្គិភ័យនៅតំបន់Urayasu យើងបានទទួលនូវចំនេះ​​ដឹងជាច្រើនស្តីពីកម្រិតនិងលក្ខណៈខុសៗគ្នានៃការរញ្ជួយដី។យើង​​បានរៀនពីរបៀបគេចខ្លួនពេលមានអគ្គិភ័យកើតឡើងហើយយើងក៏មានឱកាសចុះទៅមើលគ្រឹះនៃអគារមួយនោះផងដែរ នោះជាគ្រឹះនៃអគារដែលវិស្វករជំនាញៗធ្វើឡើងដើម្បីកាត់បន្ថយកម្រិតលំញ័រនៃរញ្ជួយ។ វាមានប្រសិទ្ធភាពខ្ពស់ប្រកបដោយ     បច្ចេកវិទ្យានិងបច្ចេកទេសទំនើបដែលគេត្រូវចំណាយថវិកាយ៉ាងច្រើនដើម្បីសាងសង់។
ចេញពីស្ថានីយ៍អគ្គិភ័យនោះ យើងបានសម្រាកទទួលទានអាហារថ្ងៃត្រង់ រួចបន្តដំណើរ  ទស្សនកិច្ចទៅវិទ្យាល័យឯកទេសឧស្សាហកម្មជាតិតូក្យូ(Tokyo National College of Technology)
រូបថតជាមួយនាយកសាលា និងសិស្សានុសិស្ស
នៅទីនោះយើង
បានទទួលនូវការស្វាគមន៍យ៉ាងកក់ក្តៅរាក់ទាក់បំផុតពីសំណាក់លោកបណ្ឌិតនាយកសាលាលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សក្នុងវិទ្យាស័យនោះ។ បន្ទាប់ពីបានទទួលស្តាប់នូវបទបង្ហាញដ៏មានតម្លៃរបស់លោកនាយកសាលាយើងក៏បានធ្វើដំណើរទស្សនកិច្ចក្នុងបរិវេណវិទ្យាល័យនោះរួមមានអគារសិក្សាផ្នែកមេកានិច ផ្នែកអេឡិចត្រូនិច និងបណ្ណាល័យដ៏ធំផងដែរ។ បន្ទាប់មកទៀត យើងបានចូលរួមក្នុងកម្ម-វិធីសំណះសំណាល់គ្នាជាមួយសិស្សនៃវិទ្យាស័យនោះ ដែលឆ្លៀតក្នុងឧកាសនេះពួកយើងទាំងអស់គ្នាបានធ្វើការដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមកប្រកបដោយទឹកចិត្តស្មោះត្រង់និងសប្បាយរីករាយជាទីបំផុត។ កម្មវិធីបន្ទាប់ជាពេលបរិភោគអាហារពេលល្ងាច ហើយដំណើរទស្សនកិច្ចថ្ងៃក៏បានបញ្ចប់ដោយជោគជ័យ។

សរុបមក ក្នុងថ្ងៃនេះយើងបានទទួលនូវចំនេះដឹងដ៏ល្អៗស្តីពីរបៀបគេចខ្លួនពេលមានអគ្គិភ័យ ដឹងពីទំហំ និងសភាពខុសៗគ្នានៃការរញ្ជួយផែនដី ហើយយើងក៏បានទទួលនូវបទពិសោធន៍អំពីការសិក្សានៅ​​វិទ្យាល័យឯកទេសឧស្សាហកម្មជាតិតូក្យូផងដែរ។

ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១២(ថ្ងៃទី៩)

          នាពេលព្រឹកយើងបានទៅធ្វើទស្សនកិច្ចសិក្សានៅសារៈមន្ទីរវិទ្យាសាស្រ្តមួយក្នុងក្រុង​Tokyo
លោកសាស្រ្តាចារ្យកំពុងបង្ហាញពីរបៀបកាត់បន្ថយរញ្ជួយ
សារៈមន្ទីរ
វិទ្យាសាស្រ្តនេះជាកន្លែងពោរពេញទៅដោយចំនេះដឹងយ៉ាងទូលំទូលាយ ជាពិសេសក្នុងដំណើរទស្សនកិច្ចទៅកាន់សារៈមន្ទីរវិទ្យាសាស្រ្តមួយនេះ យើងបានរៀនពីវិធីការពារគ្រោះធម្មជាតិមួយចំនួនដូចជាការការពារគ្រោះទឹកជំនន់ និងការកាត់បន្ថយកម្រិតនៃ​​ការរញ្ជួយផែនដីរបស់អគារជាដើម។ តាមរយៈការធ្វើបទបង្ហាញភ្ជាប់ជា
មួយនឹង​​​ការធ្វើពិសោធន៍របស់លោកសាស្រ្តចារ្យម្នាក់នៅទីនោះហើយ គាត់ក៏បានអនុញ្ញាតិឲ្យពួកយើងបានអនុវត្តពិសោធន៍នោះជាក់ស្តែងទៀតផងនោះ ដែលវាបានធ្វើឲ្យយើងអាចចាប់យក  ​​ចំណេះដឹងទាំងអស់នោះបានប្រកបដោយភាពងាយស្រួល។ នាពេលរសៀលជាពេលដែលយើងត្រូវធ្វើបទបង្ហាញរបាយការណ៍ស្តីពីចំណាប់អារម្មណ៍ និងអ្វីដែលយើងបានរៀននាពេលកន្លងមកទៅអោយបណ្តាអ្នកស្តាប់ជាច្រើន ដែលក្នុងនោះរួមមានលោកតំណាងស្ថានទូតខ្មែរនៅប្រទេសជប៉ុន លោកតំណាងក្រសួងការបរទេសជប៉ុន និង បុគ្គលិកជាន់ខ្ពស់នៃអង្គការ​JICEផងដែរ។ លទ្ធផលនៃការធ្វើបទបង្ហាញនោះគឺសម្រេចបានល្អ និងជោគជ័យដែលជាបទពិសោធន៍ដ៏ល្អសម្រាប់យើងទាំងអស់គ្នា។

សរុបមក ក្នុងថ្ងៃនេះយើងបានរៀន និងដឹងពីវិធីបង្ការគ្រោះទឹកជំនន់ ការកាត់បន្ថយកម្រិតនៃ​​ការរញ្ជួយផែនដីចំពោះអគារ ព្រមទាំងបានទទួល​​បទពិសោធន៍ថ្មីអំពីរបៀបធ្វើបទបង្ហាញ និងទទួលបាននូវអនុសាសន៍ដ៏ល្អៗពីសំណាក់អ្នកចួលរួមស្តាប់ទៀតផង។

ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២(ថ្ងៃទី១០)
ថ្ងៃនេះជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរបស់ពួកយើង ជាពេល​ដែលយើង​ត្រូវត្រលប់មក​មាតុប្រទេសវិញ។ ពួក​យើង​មិន​ចង់ចាក​ចេញពី​ប្រទេស​ជប៉ុន​ទេ ប៉ុន្តែ​យើង​ក៏​មិន​អាច​បោះ​បង់​ការ​សិក្សា​របស់​យើង​បាន​ដែរ។ ជាទី​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​ដ៏​វិសេស​នេះ​គឺ​ពួក​យើង​ទាំង​អស់​គ្នា​បាន​មក​ដល់​ប្រទេស​កម្ពុជា​ដោយ​សុវត្ថិភាព​ក្នុង​ថ្ងៃដដែល​នា​វេលា​ម៉ោង​ប្រមាណ១៩.០០ ម៉ោងនៅកម្ពុជា។
សន្និដ្ឋាន

          ឆ្លងកាត់​តាម​ដំណើរ​ទស្សនកិច្ច​សិក្សា​រយៈពេល​១០ថ្ងៃក្នុង​ប្រទេស​ជប៉ុន​រួច​មក ពួក​យើង​បាន​ទទួល​នូវ​ចំណេះដឹង​ និង​បទពិសោធន៍ជាច្រើន​ដែល​សុទ្ធសឹង​តែ​មាន​ប្រយោជន៍​សម្រាប់​ខ្លួន​យើង​ និង​សង្គម​ជាតិ​ទាំង​មូល​ផង​ដែរ​។ យើង​នឹង​យក​បទពិសោធន៍​ និង​ចំណេះ​ដឹង​ទាំង​នោះ​មក​អនុវត្ត​ក្នុង​ជីវភាព​រស់​នៅ​របស់​យើង​ប្រចាំ​ដើម្បី​ជា​ស្ពាន​សម្រាប់​ធ្វើ​ការ​អភិវឌ្ឈខ្លួន​ និង​សង្គម​ជាតិ​ឲ្យ​មាន​ការ​រីក​ចម្រើន​ និង​ជឿនលឿនដូច​ប្រទេស​ជប៉ុន​ដែរ។ ជាទី​បញ្ចប់​យើង​ខ្ញុំ​សូម​សម្តែង​ការ​ថ្លែង​អំណរគុណ​ដល់​បណ្តា​អង្គភាពទាំង​អស់​ដែល​បានជួយសម្រួល​គ្រប់​បែប​យ៉ាង​ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​នេះ ជា​ពិសេសយើង​ខ្ញុំសូម​អរគុណ​ដល់​វិទ្យា​ស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​​​យើង​ខ្ញុំ​បាន​ចូល​រួម​ក្នុង​កម្មវិធី​ទស្សនកិច្ច​ដ៏វិសេសវិសាល​មួយ​នេះ។


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​                                                                             ​​​​​​​​                  

December 17, 2012

My Philosophy of Education



 
It is no doubt that different people have different perceptions, even on the same thing. Likewise, in the field of education, philosophy of education varies markedly from individual to individual.  For me, I believe that children can reach their highest potential if they are enthusiastic in and have a clear, concrete goal of their learning.  Based on my own experience involving in teaching English as a foreign language, my belief is that students can learn best by (1) involving in the first-hand activities, (2) focusing on their need and interest, and (3) exposing to a conducive and inspiring, learning environment.
 As educators, we need to scrutinize closely what the purpose of education is.  According to an American journalist and author Harris (2010), the sole purpose of education is to turn a mirror into a window. In this sense, I will try to assist students in experiencing things themselves. By allowing them to do so, they will be able to form a set of knowledge about how to face and deal with the real-world problems in a practical way.  Children, on one hand, do not need their teacher to tell hem what to do all the time, and they, on the other one,  just need a guidance so as to feel secure that they are going in the right direction.  In his book Democracy and Education, John Dewey (2008) believed that the development of human mind was a communal process and a person only became truly meaningful when they fully engaged within his or her society.  Dewey strongly believed that children should not be taught by rote nor should they learn simply by having a teacher go to take fact. He believed in a process we know as learning by doing.  His belief is quite similar to what I have observed while teaching my students at Institute of Technology of Cambodia. My students learned well when they were asked to find the solution to deal with the problems they faced, and practiced with their friends.  Thus, I strongly believe that if students are exposed to authentic, hand-on activities they will learn more and will consequently become efficient, autonomous learners.           
Another major factor that can help children learn faster is to allow them freedom of choice to seek for their need and interest.  It is generally believe that one can master their area of expertise as long as they choose what they love to do and love what they choose to do.  In the article titled Crowdfunding Program that Aims to Help Students Follow their Dreams Will Pilot at U-M, Moore (2012) wrote a speech form Zurbuchen who said "You have to follow your passion because you're more successful when you do. Very often, things you're passionate about are, in the long run, things that have more impact in this world." Moreover, according to the educational philosophy I have learnt in class, “Existentialism”, students are empowered so that they can choose what they want to learn based on their own interest.  I, therefore, believe that children should be provided with choices in learning in order that they will learn faster and more effectively.
Last but not least, it is critically important to create a conducive and inspiring, learning environment in order that children will be unhesitant to participate in class activities. It is highly unlikely that children, as well as students, will zealously join in the classroom activities if they are not interested, or even bored to joining, in those activities. By contrast, in my opinion, educators should instill in their students with a sense of responsibility, community, and direction. Through my own observation while teaching English to second and third year university students at Institute of Technology of Cambodia, I could draw a conclusion that without encouraging students to participate in classroom activities and creating a teacher-student-friendly-learning environment, students do not feel secure of learning language, which means that students will still keep an I-feel-bored-whenever-the-class-starts-and-I-do-not-want-the-teacher-to-blame-me-on-my-mistakes-I-make idea. Our role as a teacher does not mean that we only pass on knowledge to students, but we also need to facilitate them how to learn. Moreover, in his article titled “The Motivation of L2 Learners: Does It Decrease with Age?”, Ghenghes (2010) wrote about a student who said:
 “I think my motivation is low when I ask question that I don’t know and the teacher just totally just look at 
 me as if I’m stupid or something for not knowing that thing, but the teacher is there to teach you and you’re trying to learn and they are trying to bring you down, so I feel very low about herself when like they just brought you down like that.”
Therefore, as educators, we should not ignore this problem because it will make our students feel demotivated, and consequently the classroom atmosphere will become so boring that students do not want to learn anything.
         To sum up, over and over again, I would like to emphasize on the three aforementioned key factors if teachers want to help students learn a second or a foreign language effectively and successfully. 


Bibliography

Dewey, J. (2008). Democracy and Education. The United States of America: Wilder Publications, LLC.
Ghenhesh, P. (2010, November 01). The motivation of L2 learners: Does it decrease with age? Retrieved November 28, 2012, from English Language Teaching: http://www.ccsenet.org/journal/index.php/elt/article/view/5244
Harris, S. J. (2011, April 05). English Language Arts Blog. Retrieved November 28, 2012, from English Language Arts Blog: http://elateachermrsthall.blogspot.com/2011/04/whole-purpose-of-education-is-to-turn.html
Moore, N. C. (2012). Crowdfunding program that aims to help students follow their dreams will pilot at U-M. The UniversityRecor Monthly.